គោលការណ៍ឯកជនភាព
កែប្រែចុងក្រោយ: 24/09/2026
Ratanak Dev (ratanak.dev) គោរពឯកជនភាពរបស់អ្នក។ គោលការណ៍នេះពន្យល់ថាយើងប្រមូលព័ត៌មានអ្វីខ្លះ ប្រើធ្វើអ្វី និងការពារវាដោយរបៀបណា។
១. ព័ត៌មានដែលយើងប្រមូល
- ព័ត៌មានគណនី: ឈ្មោះ អ៊ីមែល លេខទូរស័ព្ទ (ប្រសិនបើអ្នកផ្តល់) និងពាក្យសម្ងាត់ ដែលរក្សាទុកជាទម្រង់អ៊ិនគ្រីប (hash) ដូច្នេះសូម្បីតែ Admin ក៏មើលមិនឃើញដែរ។
- ព័ត៌មានការទិញ: លេខបញ្ជាទិញ ផលិតផល ចំនួនទឹកប្រាក់ ពេលវេលា លេខយោងប្រតិបត្តិការ Bakong និងគណនីអ្នកផ្ញើដែលធនាគារផ្តល់មក។
- យើង មិន ទទួល ឬរក្សាទុកលេខកាត ពាក្យសម្ងាត់ធនាគារ ឬ PIN របស់អ្នកឡើយ។ ការទូទាត់ធ្វើឡើងក្នុងកម្មវិធីធនាគាររបស់អ្នកផ្ទាល់។
- ព័ត៌មានការសិក្សា: មេរៀនដែលបានមើល វឌ្ឍនភាព វិញ្ញាបនបត្រ សំណួរ-ចម្លើយ និងការវាយតម្លៃ។
- ព័ត៌មានបច្ចេកទេស: អាសយដ្ឋាន IP ប្រភេទឧបករណ៍/កម្មវិធីរុករក និងពេលវេលា login ដែលប្រើដើម្បីការពារសុវត្ថិភាព និងកំណត់ចំនួនឧបករណ៍។
២. គោលបំណងនៃការប្រើប្រាស់
- បង្កើត និងគ្រប់គ្រងគណនី បើកសិទ្ធិរៀន/ទាញយក បន្ទាប់ពីបង់ប្រាក់។
- ផ្ទៀងផ្ទាត់ការទូទាត់ជាមួយប្រព័ន្ធ Bakong។
- ផ្ញើអ៊ីមែលចាំបាច់ ដូចជាការកំណត់ពាក្យសម្ងាត់ឡើងវិញ ការបញ្ជាក់ការទិញ និងការរំលឹក VIP ជិតផុតកំណត់។
- ការពារការចែករំលែកគណនី ការលួចមាតិកា និងការប៉ុនប៉ង login ខុសច្បាប់។
- ឆ្លើយតបសំណួរ ដោះស្រាយបញ្ហា និងកែលម្អវគ្គសិក្សា។
- យើង មិន លក់ ឬជួលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឲ្យភាគីទីបីឡើយ។
៣. សេវាកម្មភាគីទីបីដែលយើងប្រើ
- Bakong / ធនាគារជាតិនៃកម្ពុជា: សម្រាប់ផ្ទៀងផ្ទាត់ការទូទាត់ KHQR។
- Namecheap: ក្រុមហ៊ុនផ្តល់ Hosting ដែលរក្សាទុកគេហទំព័រ និងមូលដ្ឋានទិន្នន័យ។
- Google (Gmail): សម្រាប់ផ្ញើអ៊ីមែលទៅអ្នក។
- Telegram: សម្រាប់ផ្ញើដំណឹងទៅ Admin ពេលមានការទិញ ឬសំណួរថ្មី ដែលអាចរួមមានឈ្មោះ អ៊ីមែល និងផលិតផលដែលអ្នកទិញ។
- សេវាទាំងនេះមានគោលការណ៍ឯកជនភាពផ្ទាល់ខ្លួន ហើយប្រហែលជារក្សាទុកទិន្នន័យនៅក្រៅប្រទេសកម្ពុជា។
- យើងអាចបង្ហាញព័ត៌មាន ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចស្នើសុំស្របតាមច្បាប់។
៤. Cookies
- យើងប្រើតែ cookies ដែលចាំបាច់ប៉ុណ្ណោះ: cookie សម្រាប់ login (session) និង cookie ចងចាំភាសាដែលអ្នកជ្រើស។
- យើងមិនប្រើ cookies សម្រាប់ផ្សាយពាណិជ្ជកម្ម ឬតាមដានអ្នកនៅគេហទំព័រផ្សេងទេ។
៥. សុវត្ថិភាពទិន្នន័យ
- ការតភ្ជាប់ទាំងអស់ត្រូវបានអ៊ិនគ្រីបដោយ HTTPS។
- ពាក្យសម្ងាត់រក្សាទុកជា hash ហើយការ login ខុសច្រើនដងនឹងត្រូវបានបិទជាបណ្តោះអាសន្ន។
- មូលដ្ឋានទិន្នន័យត្រូវបាន backup ជាប្រចាំ ហើយមានតែ Admin ទេដែលអាចចូលប្រើបាន។
- គ្មានប្រព័ន្ធណាមានសុវត្ថិភាព ១០០% ទេ។ ប្រសិនបើមានការលេចធ្លាយដែលប៉ះពាល់ដល់អ្នក យើងនឹងជូនដំណឹងទៅអ្នកតាមអ៊ីមែលឲ្យបានឆាប់តាមដែលអាចធ្វើបាន។
៦. រយៈពេលរក្សាទុក
- ព័ត៌មានគណនី និងសិទ្ធិរៀន: រក្សាទុករហូតដល់អ្នកស្នើសុំលុបគណនី។
- កំណត់ត្រាការទិញ: រក្សាទុកតាមរយៈពេលដែលចាំបាច់សម្រាប់គណនេយ្យ និងពន្ធដារ ទោះបីជាគណនីត្រូវបានលុបក៏ដោយ។
- កំណត់ត្រា login និង IP: លុបចោលដោយស្វ័យប្រវត្តិក្រោយពេលមួយរយៈ។
៧. សិទ្ធិរបស់អ្នក
- មើល និងកែឈ្មោះ លេខទូរស័ព្ទ ពាក្យសម្ងាត់ និង logout ឧបករណ៍ផ្សេងៗ នៅទំព័រ «គណនី»។
- ស្នើសុំច្បាប់ចម្លងព័ត៌មានរបស់អ្នក ឬស្នើសុំលុបគណនី តាមអ៊ីមែលខាងក្រោម។ យើងនឹងឆ្លើយតបក្នុងរយៈពេល ១៤ ថ្ងៃ។
- ការលុបគណនីនឹងបាត់សិទ្ធិលើវគ្គសិក្សា VIP និងកម្មវិធីដែលបានទិញ។
៨. កុមារ
គេហទំព័រនេះមិនមានគោលបំណងប្រមូលព័ត៌មានពីកុមារអាយុក្រោម ១៣ ឆ្នាំទេ។ អ្នកអាយុក្រោម ១៨ ឆ្នាំគួរប្រើប្រាស់ក្រោមការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល។
៩. ការផ្លាស់ប្តូរ
យើងអាចកែប្រែគោលការណ៍នេះ។ ការផ្លាស់ប្តូរសំខាន់ៗនឹងត្រូវជូនដំណឹងនៅលើគេហទំព័រ ឬតាមអ៊ីមែល។
១០. ទំនាក់ទំនង
- អ៊ីមែល: soknetforever@gmail.com