លក្ខខណ្ឌប្រើប្រាស់
Last updated: 24/09/2026
១. អំពីយើង
Ratanak Dev (ratanak.dev) គ្រប់គ្រងដោយ Kov Ratanak ជាគេហទំព័រលក់វគ្គសិក្សាវីដេអូ សមាជិកភាព VIP និងកម្មវិធីកុំព្យូទ័រ ដែលទូទាត់តាម KHQR (Bakong)។
ការចុះឈ្មោះ ការទិញ ឬការប្រើប្រាស់គេហទំព័រនេះ មានន័យថាអ្នកបានអាន និងយល់ព្រមលើលក្ខខណ្ឌទាំងនេះ។ ប្រសិនបើមិនយល់ព្រម សូមកុំប្រើប្រាស់។
២. គណនីអ្នកប្រើ
- អ្នកត្រូវផ្តល់ឈ្មោះ អ៊ីមែល និងលេខទូរស័ព្ទពិត ដើម្បីយើងអាចផ្ញើការបញ្ជាក់ និងជួយអ្នកពេលមានបញ្ហា។
- អ្នកមានអាយុក្រោម ១៨ ឆ្នាំ ត្រូវមានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាល មុនពេលទិញ។
- អ្នកទទួលខុសត្រូវរក្សាពាក្យសម្ងាត់ឲ្យមានសុវត្ថិភាព និងរាល់សកម្មភាពក្នុងគណនីរបស់អ្នក។
- គណនីមួយសម្រាប់មនុស្សម្នាក់។ ប្រព័ន្ធអនុញ្ញាតឲ្យ login បានច្រើនបំផុត ២ ឧបករណ៍ក្នុងពេលតែមួយ។
- ហាមចែករំលែក ជួល ឬលក់គណនីបន្ត។ យើងអាចបិទគណនីដែលបំពានដោយមិនសងប្រាក់វិញ។
៣. ការទិញ និងការទូទាត់
- តម្លៃទាំងអស់គិតជាដុល្លារអាមេរិក (USD) ដូចបង្ហាញនៅពេលទូទាត់។ 1 USDT = 1 USD។
- ការទូទាត់ធ្វើតាម KHQR (កម្មវិធីធនាគារដែលគាំទ្រ Bakong), USDT បណ្តាញ BEP20 (BNB Smart Chain) ឬសមតុល្យគណនី។
- USDT ត្រូវផ្ញើតាមបណ្តាញ BEP20 និងចំនួនពិតប្រាកដដូចបង្ហាញ។ ការផ្ញើខុសបណ្តាញ ឬខុសអាសយដ្ឋាន យើងមិនអាចយកមកវិញបានទេ។
- សមតុល្យគណនី (Top-up) ប្រើសម្រាប់ទិញនៅលើ Ratanak Dev ប៉ុណ្ណោះ មិនអាចដកជាសាច់ប្រាក់ ឬផ្ទេរទៅគណនីផ្សេងបានទេ។
- QR នីមួយៗមានសុពលភាពក្នុងរយៈពេលកំណត់។ សូមកុំបង់តាម QR ដែលផុតកំណត់ ឬ QR ដែលមិនមែនចេញពី Ratanak Dev។
- សិទ្ធិចូលរៀន ឬទាញយកនឹងបើកភ្លាមៗ ក្រោយប្រព័ន្ធបញ្ជាក់ការទូទាត់ ឬក្រោយ Admin ពិនិត្យឃើញ។
- ប្រសិនបើអ្នកបានបង់ប្រាក់ តែមិនទាន់ទទួលបានសិទ្ធិក្នុងរយៈពេល ៣០ នាទី សូមទាក់ទងយើងជាមួយលេខបញ្ជាទិញ និងរូបថតវិក្កយបត្រធនាគារ។
៤. វគ្គសិក្សា
- ការទិញវគ្គសិក្សាផ្តល់សិទ្ធិមើលវីដេអូក្នុងគណនីរបស់អ្នក រយៈពេលដែលវគ្គនោះនៅតែដំណើរការលើគេហទំព័រ។
- យើងអាចកែលម្អ បន្ថែម ឬរៀបចំមេរៀនឡើងវិញ ដើម្បីឲ្យមាតិកាល្អប្រសើរ។
- វិញ្ញាបនបត្របញ្ចប់វគ្គ បញ្ជាក់តែការបញ្ចប់វគ្គនៅលើ Ratanak Dev ប៉ុណ្ណោះ មិនមែនជាសញ្ញាបត្រផ្លូវការរបស់រដ្ឋទេ។
៥. សមាជិកភាព VIP
- VIP អនុញ្ញាតឲ្យរៀនវគ្គសិក្សាទាំងអស់ រួមទាំងវគ្គពិសេសសម្រាប់ VIP និងប្រើផ្នែកសំណួរ-ចម្លើយ ក្នុងរយៈពេលដែលបានទិញ។
- VIP មិនរួមបញ្ចូលកម្មវិធីក្នុងហាងកម្មវិធីទេ។ កម្មវិធីត្រូវទិញដាច់ដោយឡែក។
- VIP មិនបន្តដោយស្វ័យប្រវត្តិទេ។ ពេលបន្ត ថ្ងៃដែលនៅសល់មិនបាត់ទេ ប៉ុន្តែត្រូវបូកបន្ថែម។
- ពេល VIP ផុតកំណត់ អ្នកនៅតែមានសិទ្ធិលើវគ្គដែលអ្នកបានទិញដាច់ដោយឡែក។
៦. កម្មវិធី (Software)
- ការទិញកម្មវិធីផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់ផ្ទាល់ខ្លួន មិនមែនការផ្ទេរកម្មសិទ្ធិទេ។
- License key (ប្រសិនបើមាន) សម្រាប់ប្រើតាមចំនួនម៉ាស៊ីនដែលបានកំណត់ ហើយមិនអាចចែករំលែកបានទេ។
- ហាមបំបែក (crack) កែច្នៃ ឬចែកចាយកម្មវិធីបន្ត។
- អ្នកទទួលខុសត្រូវពិនិត្យតម្រូវការប្រព័ន្ធ (Windows, Android ...) មុនពេលទិញ។
- កម្មវិធីផ្តល់ជូន «តាមស្ថានភាពជាក់ស្តែង»។ យើងមិនទទួលខុសត្រូវចំពោះការបាត់បង់ទិន្នន័យ ឬការខូចខាតដោយប្រយោល ដែលកើតចេញពីការប្រើប្រាស់ទេ។ សូម backup ទិន្នន័យជានិច្ច។
៧. កម្មសិទ្ធិបញ្ញា
- វីដេអូ ឯកសារ រូបភាព និងកម្មវិធីទាំងអស់ ជាកម្មសិទ្ធិរបស់ Ratanak Dev ឬម្ចាស់សិទ្ធិដែលពាក់ព័ន្ធ។
- ហាមថតអេក្រង់ ទាញយក ចម្លង Upload ឡើងវិញ ឬលក់បន្ត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរ។
- វីដេអូមានស្លាកសម្គាល់ (watermark) ផ្ទាល់ខ្លួនរបស់អ្នកប្រើ។ ករណីលេចធ្លាយ យើងនឹងបិទគណនី ហើយអាចចាត់វិធានការតាមផ្លូវច្បាប់។
៨. ការប្រព្រឹត្តនៅផ្នែកសំណួរ-ចម្លើយ និងការវាយតម្លៃ
- សូមប្រើពាក្យសម្តីសមរម្យ។ ហាមជេរប្រមាថ ផ្សាយពាណិជ្ជកម្ម spam ឬចែករំលែក link ខុសច្បាប់។
- Admin មានសិទ្ធិលាក់ ឬលុបសារ និងបិទគណនីដែលបំពាន។
៩. ការកំណត់ការទទួលខុសត្រូវ
- យើងខិតខំឲ្យគេហទំព័រដំណើរការជាប្រចាំ ប៉ុន្តែមិនធានាថាគ្មានការរំខាន (ថែទាំប្រព័ន្ធ បញ្ហាអ៊ីនធឺណិត ឬបញ្ហាពីធនាគារ) ទេ។
- ចំណេះដឹងក្នុងវគ្គសិក្សាសម្រាប់គោលបំណងអប់រំ។ យើងមិនធានាលទ្ធផលជាក់លាក់ (ការងារ ប្រាក់ចំណូល ...) ទេ។
- ការទទួលខុសត្រូវអតិបរមារបស់យើង មិនលើសពីចំនួនទឹកប្រាក់ដែលអ្នកបានបង់សម្រាប់ផលិតផលនោះទេ។
១០. ការសងប្រាក់
ការស្នើសុំសងប្រាក់ អនុវត្តតាម «គោលការណ៍សងប្រាក់» ដែលមាននៅលើគេហទំព័រនេះ។
១១. ការផ្លាស់ប្តូរលក្ខខណ្ឌ
យើងអាចកែប្រែលក្ខខណ្ឌទាំងនេះពេលខ្លះ។ កាលបរិច្ឆេទកែប្រែចុងក្រោយបង្ហាញនៅលើទំព័រនេះ។ ការបន្តប្រើប្រាស់ក្រោយការកែប្រែ មានន័យថាអ្នកយល់ព្រម។
១២. ច្បាប់គ្រប់គ្រង
លក្ខខណ្ឌទាំងនេះស្ថិតក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ វិវាទនឹងដោះស្រាយដោយការចរចាជាមុនសិន។ ប្រសិនបើមិនអាចដោះស្រាយបាន នឹងដាក់ជូនតុលាការមានសមត្ថកិច្ចនៅរាជធានីភ្នំពេញ។
១៣. កម្មវិធី Affiliate (រកចំណូលតាមការណែនាំ)\n- សមាជិកអាចចូលរួមជា Affiliate ដោយបង់ថ្លៃ Grade (C, B ឬ A)។ តម្លៃ និងភាគរយកម្រៃបង្ហាញនៅទំព័រ Affiliate ហើយអាចត្រូវបានកែប្រែ។ ការកែប្រែមិនប៉ះពាល់ដល់កម្រៃដែលបានកើតរួចហើយទេ។\n- កម្រៃគិតជាភាគរយនៃចំនួនប្រាក់ដែលអ្នកដែលអ្នកណែនាំបានបង់ពិតប្រាកដ សម្រាប់វគ្គ កម្មវិធី VIP និង Grade Affiliate។ ការបញ្ចូលប្រាក់ (Top-up) មិនគិតកម្រៃទេ។\n- អ្នកដែលត្រូវបានណែនាំ ត្រូវចុះឈ្មោះតាមតំណណែនាំរបស់អ្នកក្នុងរយៈពេល ៣០ ថ្ងៃ។ មិនអាចប្តូរអ្នកណែនាំក្រោយចុះឈ្មោះរួចទេ។\n- កម្រៃនីមួយៗរង់ចាំមួយរយៈ (រយៈពេលសងប្រាក់ បង្ហាញនៅទំព័រ Affiliate) មុនចូល Earning Balance។ ប្រសិនបើការបញ្ជាទិញត្រូវបានសងប្រាក់ កម្រៃនោះនឹងត្រូវលុបចោល ឬដកចេញពី Earning Balance វិញ។\n- ហាមណែនាំខ្លួនឯង បង្កើតគណនីក្លែងក្លាយ ផ្សព្វផ្សាយបោកប្រាស់ ឬ spam។ យើងអាចពិនិត្យ (ឧ. IP ដូចគ្នា) រក្សាទុក ឬលុបកម្រៃដែលសង្ស័យ និងបិទ Affiliate ដោយមិនសងថ្លៃ Grade វិញ។\n- Earning Balance ដាច់ដោយឡែកពីសមតុល្យគណនី ហើយអាចស្នើដកតាម KHQR / គណនីធនាគារ ឬ USDT (BEP20) ចាប់ពីចំនួនអប្បបរមាដែលបានកំណត់។ អ្នកទទួលខុសត្រូវលើភាពត្រឹមត្រូវនៃព័ត៌មានដកប្រាក់។ សំណើដកប្រាក់ត្រូវបានដំណើរការក្នុងរយៈពេល ១-៣ ថ្ងៃធ្វើការ។\n- Affiliate ទទួលខុសត្រូវលើការបង់ពន្ធលើចំណូលរបស់ខ្លួន តាមច្បាប់ជាធរមាន។
១៤. ទំនាក់ទំនង
- អ៊ីមែល: soknetforever@gmail.com
- គេហទំព័រ: https://ratanak.dev