គោលការណ៍សងប្រាក់
កែប្រែចុងក្រោយ: 24/09/2026
យើងចង់ឲ្យអ្នកពេញចិត្តនឹងការទិញរបស់អ្នក។ ដោយសារវគ្គសិក្សា VIP និងកម្មវិធី ជាផលិតផលឌីជីថលដែលអាចប្រើបានភ្លាមៗ ការសងប្រាក់អនុវត្តតាមលក្ខខណ្ឌខាងក្រោម។
១. ករណីដែលយើងសងប្រាក់ ១០០% ជានិច្ច
- អ្នកបានបង់ប្រាក់ពីរដង សម្រាប់ការបញ្ជាទិញតែមួយ។
- អ្នកបានបង់ប្រាក់រួច តែប្រព័ន្ធមិនបើកសិទ្ធិឲ្យ ហើយយើងមិនអាចដោះស្រាយបានក្នុងរយៈពេល ៤៨ ម៉ោង។
- ចំនួនទឹកប្រាក់ដែលអ្នកបានបង់ ខុសពីតម្លៃ (ករណីនេះយើងសងប្រាក់ចំនួនដែលលើស)។
- យើងបិទ ឬដកវគ្គសិក្សា/កម្មវិធីចេញ មុនពេលអ្នកបានប្រើប្រាស់វា។
២. វគ្គសិក្សា
- អាចស្នើសុំសងប្រាក់វិញបាន ក្នុងរយៈពេល ៧ ថ្ងៃ គិតពីថ្ងៃទិញ ប្រសិនបើអ្នកបានមើលមិនលើស ២០% នៃមេរៀនក្នុងវគ្គនោះ។
- មិនសងប្រាក់វិញទេ ប្រសិនបើអ្នកបានទទួលវិញ្ញាបនបត្រ ឬបានមើលលើសពី ២០%។
៣. សមាជិកភាព VIP
- អាចស្នើសុំសងប្រាក់វិញបាន ក្នុងរយៈពេល ៣ ថ្ងៃ គិតពីថ្ងៃទិញ ប្រសិនបើអ្នកមិនទាន់បានមើលមេរៀនលើសពី ៣ មេរៀន។
- ក្រោយពេលនេះ VIP មិនអាចសងប្រាក់វិញ ឬប្តូរជាប្រាក់តាមថ្ងៃដែលនៅសល់បានទេ។
៤. កម្មវិធី (Software)
- ជាទូទៅ មិនសងប្រាក់វិញទេ ក្រោយពេលបានទាញយក ឬបានទទួល License key រួច។
- ករណីលើកលែង: កម្មវិធីមិនដំណើរការលើប្រព័ន្ធដែលយើងបានប្រកាសថាគាំទ្រ ហើយយើងមិនអាចជួសជុលបានក្នុងរយៈពេល ៧ ថ្ងៃ ក្រោយពីអ្នករាយការណ៍។ ក្នុងករណីនេះ License key នឹងត្រូវបានបិទ។
- មិនសងប្រាក់វិញសម្រាប់ «ទិញខុស» ឬ «លែងត្រូវការ» ទេ។ សូមអានការពិពណ៌នា និងតម្រូវការប្រព័ន្ធមុនពេលទិញ។
៥. ករណីមិនសងប្រាក់
- គណនីដែលត្រូវបានបិទដោយសារចែករំលែកគណនី លួចមាតិកា ឬបំពានលក្ខខណ្ឌប្រើប្រាស់។
- ផលិតផលដែលទិញដោយប្រើ coupon ឥតគិតថ្លៃ ($0)។
- ការស្នើសុំដែលហួសរយៈពេលកំណត់ខាងលើ។
- ថ្លៃ Grade Affiliate ក្រោយពេលអ្នកបានទទួលកម្រៃលើកដំបូង។
៦. របៀបស្នើសុំ
ផ្ញើអ៊ីមែលមក soknetforever@gmail.com ដោយភ្ជាប់:
- អ៊ីមែលគណនី និងលេខបញ្ជាទិញ (ឧ. KA2609...)
- មូលហេតុ និងរូបថតអេក្រង់បញ្ហា (ប្រសិនបើមាន)
- រូបថតវិក្កយបត្រធនាគារ (សម្រាប់ករណីបង់ពីរដង ឬបង់ហើយមិនបានសិទ្ធិ)
៧. ដំណើរការសងប្រាក់
- យើងនឹងឆ្លើយតបក្នុងរយៈពេល ២ ថ្ងៃធ្វើការ។
- ប្រាក់នឹងត្រូវផ្ទេរចូលគណនីធនាគារ/Bakong ដដែលដែលអ្នកបានប្រើបង់ ក្នុងរយៈពេល ៧ ថ្ងៃធ្វើការ ក្រោយការអនុម័ត។
- ក្រោយការសងប្រាក់ សិទ្ធិលើផលិតផលនោះនឹងត្រូវដកចេញ ហើយកម្រៃ Affiliate ដែលកើតពីការបញ្ជាទិញនោះនឹងត្រូវលុបចោល។
- យើងមិនកាត់ថ្លៃសេវាទេ។ ថ្លៃផ្ទេរប្រាក់របស់ធនាគារ (ប្រសិនបើមាន) អាចនឹងត្រូវកាត់តាមធនាគារ។